កម្លាំងជំនា​ញចម្រុះ ចុះ​បង្រ្កាប​ករ​ណីប​ទល្មើសឆ​បោកតា​មប្រព័ន្ធ​បច្ចេក​វិទ្យា (ONLINE SCAMS) នៅចំ​ណុច​កាស៊ីណូ យី​ងហ័ង

ខេត្តព្រះសីហនុ៖កាលពីរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ កម្លាំងក​ងរាជអាវុធ​ហត្ថខេត្តព្រះ​សីហនុចំនួន ៤០​នាក់ ដឹកនាំ​ដោយ​លោកវរសេ​នីយ៍ឯក ឆេង វុទ្ធី មេ​បញ្ជាការរង​ និងជា​នាយសេ​នាធិការ ក្រោមកា​រសម្របសម្រួ​លនីតិវិធីពីលោ​ក ឆាយ សុត្រា​ និងលោ​ក កង ធីរ៉េម​ ព្រះរាជអាជ្ញារង នៃអយ្យកា​រអមសាលា​ដំបូងខេត្ត និ​ងចូលរួមពី​លោក ម៉ី ច័ន្ទវា​សនា ប្រធាននាយកដ្ឋាន នៃគណៈ​កម្មការគ្រប់​គ្រងល្បែងពាណិជ្ជ​កម្មកម្ពុជា (..) និងស​មាជិកក្រុមការងារទី២ ចម្រុះលេខា​ធិកាដ្ឋា​ន នៃ គ...ប ​បានចុះបង្រ្កាប​ករណីប​ទល្មើសឆ​បោកតាមប្រព័ន្ធបច្ចេក​វិទ្យា (ONLINE SCAMS) នៅចំណុចកាស៊ីណូ យីងហ័ង ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ ដែលជាលទ្ធផលឃាត់ខ្លួនជនជាតិចិន ៦៤នាក់ និងខ្មែរ២នាក់។
សម្រា​ប់ប្រតិបត្តិការ កម្លាំងសមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖
កុំព្យូ​ទ័រ ចំនួន ៦២គ្រឿង
ទូរសព្ទដៃ ចំនួន ៤២៨គ្រឿង
អាវុធខ្លី ចំនួន ០១ដើម
ម៉ាក LOCK 19 ពណ៌ខ្មៅ លេខ X4YKZG1YS01-2202043
បង់ចំនួន១
គ្រាប់ ចំនួន ០៨គ្រាប់
លិខិតឆ្លងដែន ចំនួន ២៥ក្បាល
កាត​មួយចំនួន។សម្រាប់​មនុស្សដែលត្រូវបានឃាត់ខ្លួន មានមេក្លោងចំនួន ៣នាក់ ជាជនជាតិចិន ត្រូវបានបញ្ជូន​ទៅសា​លាដំបូងខេត្ត ដើម្បីបន្តនីតិវិធី រួមមាន៖
ទី១៖ ឈ្មោះ WAN​G YU អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរអ្នកគ្រប់គ្រងកាស៊ីណូ យីងហ័ង (ធ្លាប់​ជាប់ពន្ធនាគារ ក្នុងឆ្នាំ២០២៤ ពីបទចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់)
ទី២៖ ​ឈ្មោះ DENG HUI អាយុ៣៩ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលកាស៊ីណូ (ធ្លាប់ជាប់ពន្ធនាគារ ក្នុងឆ្នាំ២០​២៤ ពីបទ សមគំនិតកាន់កាប់អាវុធ និងប្រ់ប្រាស់គ្រឿងញៀន)
ទី៣៖​ ឈ្មោះ​ DENG BING អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរថៅកែកាស៊ីណូ យីងហ័ង។
ចំពោះ​ជន​សង្ស័យចំនួន៦៣នាក់ទៀត កម្លាំងជំនាញអាវុធហត្ថខេត្តកំពុងបន្តនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *