បន្ទាយមានជ័យ៖ លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញប្រគល់ទទួលសម្ភារៈ គ្រឿងឧបភោគ បរិភោគពីក្រុមហ៊ុន ខេ ស៊ីមេន (K cement) និងសប្បុរសជន សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកទាំង៧ភូមិ ដែលកំពុងស្នាក់បណ្ដោះអាសន្ន (ផ្ទះអតីតយុទ្ធជន) ស្ថិតនៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦។
ក្នុងនាមរដ្ឋបាលខេត្ត លោក ឃ្លោក នួយ អភិបាលរង ខេត្ត តំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងក្រុមការងារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមហ៊ុន ខេស៊ីមេន សហការជាមួយដៃគូរអាជីវកម្ម មានតំណាងចែកចាយ ស៊ីម៉ងត៌ប្រចាំខេត្តស្វាយរៀង និងដេប៉ូលក់គ្រឿងសំណង់ខេត្តស្វាយរៀង ដែលបាននាំយកអំណោយមនុស្សធម៌នាថ្ងៃនេះ ព្រមទាំងក្រុមការងារ ជួបតែសេចក្ដីសុខ សុភមង្គល នឹងបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
គួរបញ្ជាក់ផងដែរថា អំណោយដែលបានយកមកប្រគល់ជូននាថ្ងៃនេះរួមមាន៖ អង្ករ ១១តោន មី ១០០កេស ទឹកត្រី ១០០យួរ ទឹកស៊ីអ៉ីវ ១០០យួរ ត្រីខ ៥០កេស តង់ ៥០តង់ និងមានសំភារៈជាច្រើនផ្សេងទៀតផងដែរ៕







