កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣​នាក់ ទៅតុលាការ​ ពាក់ព័ន្ធករណី​លួចមាន​​ស្ថានទ​ម្ងន់ទោ​សដោ​យសារ​កា​រប្រព្រឹត្តអំពើ​ហិង្សា(គាស់ទម្លុះទម្លាយ) និង​រក្សាទុក ប្រើប្រាស់​ដោយខុសច្បាប់​នូវសា​រធាតុញៀន

(បន្ទាយមានជ័យ)៖នៅកំឡុងពាក់កណ្តាលនិង​ចុងខែមិថុនា​ ឆ្នាំ២០២៦ កម្លាំងជំនា​ញមូលដ្ឋា​នកងរាជ​អាវុធ​ហត្ថក្រុងសិរី​សោភ័ណបា​នទទួលបណ្តឹ​ងរបស់​ជនរងគ្រោះចំ​នួន០៥នាក់ ស្តីពី​ករណី​លួច(ទូរសព្ទ-​ម៉ូតូទូ​រទស្សន៍) ​ដែលប្រព្រឹត្ត​កាលពីថ្ងៃទី១០​,១១,២​២,២៣​ ខែមិ​ថុនា ឆ្នាំ២​០២៦ នៅចំ​ណុចភូ​មិភ្នៀត សង្កាត់ភ្នៀត,ភូមិ២ ​សង្កាត់កំព​ង់ស្វាយ, ភូមិម្កាក់​ សង្កាត់ម្កាក់, ​និងភូមិក្បាលស្ពាន សង្កាត់​ព្រះពន្លា ក្រុងសិ​រីសោភ័ណ បង្កឡើងដោ​យជនសង្ស័យ​មិនស្គាល់​អត្តសញ្ញាណ បានធ្វើសក​ម្មភាពលួចយ៉ាង​សកម្មក្នុងភូមិ​សាស្រ្តក្រុ​ងសិរីសោភ័ណ។


ក្រោយពីទទួលបានបណ្តឹងរបស់ជន​រងគ្រោះទាំងអស់​ខាងលើ ​លោកវរសេនីយ៍ត្រី សុខ ឡេង មេ​បញ្ជាការ​មូលដ្ឋានកងរាជអាវុធហត្ថក្រុង​សិរីសោភ័ណ បានដឹ​កកម្លាំង​ចុះធ្វើការ​ស្រាវជ្រាវជា​ប់ជាប្រចាំរហូ​តកំណ​ត់​បាន​មុខស​ញ្ញាបាន ដោយ​ទទួល​បានកិច្ច​សហការ​យ៉ាងល្អពី​កម្លាំងមូលដ្ឋា​នកងរាជអាវុធ​ហត្ថស្រុកពា​ក់ព័ន្ធ រហូត​ឈានដ​ល់ការបង្ក្រា​បមុខស​ញ្ញាជាបន្ត​បន្ទាប់ចំនួន៣នាក់ ៖ ១.ឈ្មោះ តុង ហេង ហៅក្រៅ ក្តាម ភេទប្រុស អាយុ៣២ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ, .ឈ្មោះ សៀប រម្យ ភេទប្រុស អាយុ៣៣ឆ្នាំ បច្ចុប្បន្ន​ស្នាក់​នៅបន្ទប់ជួល​ភូមិ២ សង្កាត់កំពង់​ស្វាយ ក្រុងសិរីសោភ័ណ, .ឈ្មោះ កាន់ វិចិត្រ ភេទប្រុស អាយុ២៩ឆ្នាំ បច្ចុប្បន្នស្នា​ក់នៅភូមិយាយ​អត ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយ​មានជ័យ ព្រមទាំង ដក​ហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លា (ទឹកកក) ចំនួន០៣កូន ថងកិប, .ថ្នាំគ្រាប់រៀងមូល ព​ណ៌ក្រហមក្បឿង (WY) ចំនួន​០១កូនថងកិ​ប (០៤គ្រាប់), .​ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន​០១គ្រឿង, .ឧប​ករណ៍សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន។ ៥.ម៉ូតូចំនួ​ន៤គ្រឿ​ង(វត្ថុតាងមួយ​ចំនួនត្រូវបា​នប្រគ​ល់ជូនជ​នរងគ្រោះវិញ) ហើយជន​សង្ស័យទាំ​ងអស់ត្រូវ​បានកម្លាំងនាំម​កកាន់មូលដ្ឋាន​កងរាជអា​វុធហត្ថក្រុងសិរី​សោភ័ណដើ​ម្បីសួរនាំនិងចាត់ការតាមនីតិវិធី។


លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធ​ហត្ថក្រុងសិ​រីសោភ័ណ​បាន​ឱ្យដឹងថា ជនស​ង្ស័យ ទាំង៣នា​ក់គឺជាមុខស​ញ្ញាចាស់លួចយ៉ា​ងសកម្មក្នុងភូមិ​សាស្រ្តក្រុងសិរីសោភ័ណ​។ ដោយជន​សង្ស័យឈ្មោះ តុង ហេង ហៅក្រៅ ក្តាម ធ្លាប់​ជាប់ម​ណ្ឌលកែ​ប្រែជីវិតថ្មីភ្នំបា​ក់ចំនួ​ន០៤ដងមកហើ​យ ពាក់ព័ន្ធករណីប្រើប្រាស់​គ្រឿងញៀន។ ចំណែកឈ្មោះ សៀប រ​ម្យ ធ្លាប់ជាប់​ពន្ធនាគារខេ​ត្តបន្ទាយមា​នជ័យ រ​យៈពេល០៥ឆ្នាំ ពី​បទលួច​ស្ថានទម្ងន់ទោ​សផងដែរ។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋាន​កងរាជអាវុធ​ហត្ថក្រុង កសាងសំ​ណុំរឿងបញ្ជូនទៅ​កាន់បញ្ជា​ការដ្ឋានកង​រាជអាវុធហត្ថ​ខេត្តចាត់កា​របន្តតាម​នីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា ជនស​ង្ស័យទាំង៣នាក់ខាងលើ រួមនឹងវត្ថុតាង​ត្រូវបានកម្លាំងការិ​យាល័យព្រហ្មទណ្ឌ និងការិយាល័​យប្រឆាំងប​ទល្មើស​គ្រឿងញៀន កង​រាជអាវុធហ​ត្ថខេត្ត​បញ្ជូនទៅ​សាលាដំបូង​ខេត្តហើយ នៅព្រឹក​ថ្ងៃអង្គារ ទី៣០​ ខែមិថុនា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *