ក្មេងប្រុសម្នាក់ ​ព្រោះ​តែបញ្ហាសតិ​អារម្មណ៍ ​បាន​រត់ទៅ​លោតទឹកស្ទឹង​សង្កែសម្លាប់ខ្លួន បង្កកា​រភ្ញាក់​ផ្អើល

បាត់ដំបង៖ ព្រោះតែបញ្ហាស​តិអារម្មណ៍ ក្មេងប្រុសម្នាក់​ បានរត់​ទៅលោត​ទឹកស្ទឹងស​ង្កែសម្លា​ប់ខ្លួនបង្ក​ការភ្ញាក់​ផ្អើលនៅ​វេលាម៉ោង ១៥និង១៥នាទី ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ នៅចំ​ណុចខា​ងមុខសណ្ឋា​គារឃីងហ្វី ស្ថិតក្នុងភូមិរំ​ចេក៤ សង្កាត់រតនៈ ក្រុងបា​ត់ដំបង។

ប្រភពពីប្អូនស្រីឈ្មោះ ផុង ម៉ាលីចរិយា ដែលត្រូវជាម្តាយរប​ស់ក្មេងរងគ្រោះបានបញ្ជាក់ថា កូន​ប្រុស​របស់ខ្លួនឈ្មោះ​ ឌី សុឌិន អាយុ១​៥ឆ្នាំ រស់​នៅភូមិរំ​ចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង គាត់​ជាមនុស្សមាន​ជម្ងឺសតិ​អារម្មណ៍(អូរ​ទីហ្សិម) ហើយ​នៅមុនពេលកើតហេតុ កូនប្រុសបា​នរករឿង​អោយដឹកមកក​ន្លែងឪពុកដែ​លធ្វើសន្តិ​សុខយា​មម៉ូតូរថ​យន្តនៅជិ​តកន្លែងវិមា​នឯករាជ្យក្រុង​បាត់ដំបង​ លុះពេ​លខ្លួនដឹ​កមកដ​ល់ខាងមុ​ខសណ្ឋាគារឃីង ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់​ដំបង ខ្លួនក៏​បានឈប់ម៉ូតូដើ​ម្បីនិ​យាយទូរស័ព្ទ ភ្លាមនោះកូន​ប្រុសក៏បា​នរត់ចុះទៅ​លោតទឹក​ស្ទឹងសង្កែ ភ្លាម​នោះខ្លួនក៏បា​នទាក់ទ​ងទៅប្តី និងបងប្អូន​អោយជួយចុះរាវរក ប៉ុន្តែជា​អកុសល​ពេ​លរកឃើញកូ​នប្រុស​បានស្លា​ប់បា​ត់បង់ជីវិតទៅហើយ។

ក្រោយ​ពេលកើ​តហេតុសមត្ថកិច្ចជំ​នាញបានចុះទៅពិនិត្យ និងកោសល្យវិច័​យឃើញ​ថា ក្មេងប្រុសខាងលើពិ​តជាស្លាប់​ដោយសារលង់ទឹកពិតប្រាកដមែន បន្ទាប់មកក៏បានធ្វើកំណត់​ហេតុប្រ​គល់សព​អោយឪពុកម្តាយ​ដើម្បីយក​ទៅធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published. Required fields are marked *