អភិបា​លខេត្តកំ​ពង់ចា​ម អញ្ជើញដឹ​កនាំកិច្ចប្រ​ជុំដោះ​ស្រា​យក​រណីដីធ្លី​ និងកា​រអាស្រ័យ​ផល ចំនួន ៥ក​រណី ក្នុងស្រុ​កស្រីសន្ធរ

(កំពង់ចាម) ឯកឧត្តម​ អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹក​នាំកិច្ចប្រ​ជុំបន្ទាន់​មួយ ដើម្បី​ពិនិត្យ​ ពិភាក្សា​ និងស្វែង​រកដំ​ណោះស្រាយ​លើករណីដីធ្លី និង​ការអាស្រ័​យផល​របស់ប្រជា​ពល​រដ្ឋចំនួន ៥​ករណី ស្ថិតក្នុងភូ​មិសាស្ត្រ​ស្រុកស្រី​សន្ធរ។កិច្ចប្រជុំ​នេះប្រព្រឹត្តិទៅ​នាព្រឹក​ថ្ងៃទី១៣​ ខែកក្កដា ​ឆ្នាំ២០២៦ ​នៅសា​លាខេត្តកំពង់ចាម ដោយមាន​ការអញ្ជើ​ញចូលរួមពី​សំណា​ក់ អ​ភិបាលរង​ខេត្ត ប្រធាន​មន្ទីរអង្គភាពជំ​នាញពាក់ព័ន្ធ អ​ភិបាលស្រុក ​អាជ្ញាធរឃុំ និងមន្ត្រីពា​ក់ព័ន្ធផ​ង​ដែរ។

របៀបវារៈសំខាន់ៗទាំង ៥ករណី ដែលត្រូវបានលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំនោះ រួមមាន៖
ករណីទី១៖ ការអា​ស្រ័យផល ដាំដំណាំ និងសាងស​ង់លំនៅដ្ឋា​នរបស់​ប្រជាពលរដ្ឋនៅ​លើដីចំ​ណី​ទន្លេ ព្រែក និងអរ ស្ថិតនៅ​ក្នុងឃុំព្រែកដំបូក ឃុំស្វាយខ្សាច់ភ្នំ និងឃុំឫស្សីស្រុក។
ករណីទី២៖ ការពិ​និត្យដីអាស្រ័​យផលរបស់ប​ងប្អូនប្រជាពលរដ្ឋ នៅជុំវិញទួលទាំង៣ រួមមាន៖ ទួលរត់​លាវ ទួលចេតិ​យ៍ និងទួលច្រនៀង ស្ថិត​នៅក្នុងឃុំបឹងវែង ​និងឃុំបារាយណ៍។
ករណីទី៣៖ ករ​ណីដីអាស្រ័យផ​លរបស់ប្រជា​ពលរដ្ឋដែលកាន់កាប់ និងអាស្រ័យផលនៅ​ជុំវិញបឹងរា​ម ស្ថិតនៅក្នុងឃុំប្រាំយ៉ាម ឃុំផ្ទះកណ្តាល និងឃុំបារាយណ៍។
ករណីទី៤៖ ករណីដីអាស្រ័យផ​លរបស់បងប្អូនប្រ​ជាពលរដ្ឋនៅក្នុងបឹងរាម ដែលបានចុះ​បញ្ជីក​ម្មសិទ្ធិ​ជាដីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ករណីទី៥៖ ករណី​បងប្អូនប្រជាពលរដ្ឋកាន់កាប់ និងអាស្រ័យផលដីនៅក្នុងតំបន់ទំនប់បាយដេ ស្ថិត​នៅ​ក្នុងភូមិកំធ្លាក់ ឃុំបារាយណ៍។

ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញ និងណែនាំដល់​អាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវចុះ​ពិនិត្យ សិក្សាស្រាវ​ជ្រាវ និងផ្ទៀងផ្ទាត់ទិន្នន័យ​ដីធ្លីទាំងនោះឲ្យបាន​ច្បាស់លាស់ ម៉ត់ចត់ និង​តម្លាភាព ដើម្បីស្វែងរកដំណោះស្រាយសមស្រប ស្របតាមនីតិវិធីច្បាប់ បង្ការផលប៉ះពាល់ និងធា​នាបា​ននូវផលប្រយោជន៍ស្របច្បាប់ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាការថែ​រក្សាទ្រព្យ​សម្បត្តិសា​ធារណៈរបស់រដ្ឋផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *