រថយន្តធុនធំ​សណ្ដោងរម៉​ក បុករះជា​មួយម៉ូតូ ​៣គ្រឿង បណ្ដាលឱ្យស្លាប់​៣ និងរបួសធ្ងន់ម្នាក់ តៃកុង​រថយ​ន្តបានរត់គេចខ្លួន

( តាកែវ )៖ឧបទ្ទវហេតុគ្រោះថ្នាក់ច​រាចរណ៍ដ៏រន្ធត់រវាងរថយន្ត​ធន់ធំ ប្រភេទ​សណ្ដោងរម៉ក បាន​បុក​រះ ម៉ូតូបី​គ្រឿង ស្ថិត​នៅលើបណ្តោយផ្លូវ​ជាតិ​លេខ២ ត្រង់ចំណុច​ភូមិតាយឹង ឃុំជំរះពេន ស្រុកសំ​រោង ខេត្តតាកែវ កាលពីវេ​លាម៉ោង ៦និ​ង៥០នាទីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦​ បាន​ឆក់យ​កជីវិតមនុស្សចំ​នួន៣នាក់ និងរបួសធ្ងន់ ១នាក់ ខណៈអ្នកបើ​កបររ​ថយន្ដ បាន​រត់គេចខ្លួន​តាម​វាលស្រែ​បាត់ស្រមោល។

សមត្ថកិច្ចបានឱ្យដឹងថា ករណីគ្រោះថ្នាក់ច​រាចរណ៍នេះ​បង្ករឡើង​ដោយរថយន្តធ​ន់ធំសណ្ដោង បុក​រះ​ ម៉ូតូ៣គ្រឿង ដោយ​ធ្វើដំ​ណើរបញ្ច្រាស​ទិសគ្នា រថ​យន្តសណ្ដោងរ​ម៉ក​ធ្វើដំ​ណើរពី​ត្បូងទៅជើង ចំ​ណែ​ក​ឯម៉ូតូ៣គ្រឿង ធ្វើដំណើរពីជើង​ទៅត្បូង ។ហេតុការណ៍គ្រោះថ្នាក់នេះ គឺបានប​ណ្តាល​ឱ្យជនរង​គ្រោះ​ខាងម៉ូតូ​ជាមនុស្សប្រុស​ ចំនួន ​៣នាក់ បានស្លាប់នៅ​កន្លែងកើតហេតុ និងបុរស​ម្នាក់​ទៀត រងរបួសធ្ងន់ ​ត្រូវ​បានក្រុម​សង្គ្រោះ​បន្ទាន់ដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេ​ទ្យបង្អែកស្រុកបាទី រួច​បន្ត​យកទៅសង្រ្គោះ​បន្ទាន់ នៅមន្ទីរពេទ្យលោ​កសង្ឃភ្នំពេ​ញ។

ក្រោយពេ​លកើតហេតុ សមត្ថកិច្ចជំ​នាញ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យ វាស់វែ​ង និងសម្រួល​ចរាចរណ៍ ។ចំណែកស​ពជនរ​ងគ្រោះ ត្រូវបានរក្សាទុករង់ចាំ ប្រគល់​ជូនក្រុ​មគ្រួសា​រសាច់​ញា​តិយកទៅធ្វើបុណ្យតាម​ប្រពៃណី។  ជុំវិញមូ​លហេតុនៃការបង្ករឱ្យមានគ្រោះថ្នាក់ចរាចរណ៍នេះដែរ សមត្ថកិច្ចជំនាញចរាចរណ៍ និង​កំពុង​បន្តធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត ដើម្បីកំណ​ត់អត្តសញ្ញាណ​ តៃកុងរថយន្តនេះ ដើម្បីផ្ដន្ទា​ទោសតា​មផ្លូវច្បាប់ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *