អភិបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជា​យ៉ាងម៉ឹងម៉ា​ត់​ក្នុង​ការ​បោស​សម្អាត​ករណី​ឆបោក​តាមប្រ​ព័ន្ធប​ច្ចេកវិទ្យា (​Online Scams)

បន្ទាយមានជ័យ ៖ ឯកឧត្តម ​អ៊ុំ រាត្រី អភិបាល នៃគណៈអភិ​បាលខេត្តបន្ទាយមានជ័យ បាន​ដាក់​បទប​ញ្ជាយ៉ា​ងម៉ឹងម៉ា​ត់ទៅ​ដល់ក្រុងស្រុកទាំ​ងអស់ ព្រម​ទាំងមេឃុំចៅសង្កាត់ និ​ងភូមិ ទូ​ទាំងខេត្ត បន្តបោ​សសម្អាតក​រណីឆ​បោកតាម​ប្រព័ន្ធប​ច្ចេកវិទ្យា (Online Scams) ដែល​ក្រុម​នេះក៏​បានធ្វើកា​រផ្តាច់ខ្លួនពីក្រុមធំៗ មកជាក្រុមតូច ដែ​លកំពុង​បង្កបខ្លួននៅ​តាមផ្ទះសំណាក់ និងតាមរថ​យន្តជា​ដើ​ម។
ឯក​ឧត្ដម អភិបាលខេត្ត បា​នដា​ក់បទបញ្ជា​យ៉ាងម៉ឺង​ម៉ាត់បែបនេះ ខណៈ ដឹកនាំកិច្ចប្រជុំ​ពិភាក្សាការ​ងារកិច្ចមួយចំនួន ជាមួយអ​ភិបាលរង​ខេត្ត អភិបា​ល ក្រុងស្រុក ចំនួន៨ (ក្នុងចំណោម៩ក្រុងស្រុក) រួមនឹង​មេ​ឃុំចៅសង្កាត់ ប្រារព្ធធ្វើឡើងនៅសាលប្រជុំ ក សាលាបន្ទាយមានជ័យ នារសៀល​ថ្ងៃទី០​៧​ ខែកក្កដា ឆ្នាំ​២០២៦។
ពាក់​ព័ន្ធ​ទៅនឹងបញ្ហានេះផងដែ​រក្រោយ មានការរកឃើ​ញ និងចុះបង្ក្រា​បទីតាំងឆ​បោកតាម​ប្រព័ន្ធ​បច្ចេ​កវិទ្យា (Online ​Scams) នៅក្នុង​ភូមិសាស្រ្តក្រុងសិរី​សោភ័ណនាពេលថ្មីៗ ដោយ​ក្រុមឧ​ក្រិដ្ឋជន​បានបំ​បែកខ្លួនពីក្រុង​ប៉ោយប៉ែត ម​កសម្ងំលាក់ខ្លួនប្រព្រឹត្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រុងសិរីសោភ័ណ។ ជាមួយគ្នានោះអាជ្ញាធរ និងសមត្ថកិច្ចកំពុងបន្ត​ស្រាវជ្រាវទី​តាំងស​ង្ស័យ​បន្ថែម ទៀ ដើម្បីធ្វើ​ការបង្ក្រាបបោសសម្អាតឱ្យអស់។ ដើ​ម្បីកិច្ច​ការ​ងារសម្រេច​កិច្ចការងា​រនេះ​ទៅ​បាន ឯក​ឧត្ដម​ ​អ៊ុំ រាត្រី ណែ​នាំដល់ក្រុងស្រុជាពិ​សេស​មេឃុំចៅសង្កាត់ និងភូមិ ត្រូវសហ​ការក្នុង​ការចុះស្រង់​ទិន្នន័យចំនួនជន​បរទេស ដែ​លស្ថិតនៅក្នុងមូលដ្ឋានរបស់ខ្លួនប្រសិនបើ​មានករ​ណីសង្ស័យ​ថា មានកន្លែង​លួចបង្កប់កា​រឆបោកតា​មប្រព័ន្ធបច្ចេកវិទ្យា (Online Scams) សូម​រាយការ​ណ៍ម​កអាជ្ញាធរមានសមត្ថកិច្ច ដើម្បីធ្វើការចុះប្រតិបត្តិការបង្ក្រាបឱ្យបានទាន់ពេលវេលា។
ជាមួ​យគ្នានោះឯកឧត្តម អភិបាល ខេត្ត ក៏បានក្រើ​នរំលឹកដល់អាជ្ញាធរពាក់ព័ន្ធ បន្តផ្សពវផ្សាយ​អនុ​ក្រឹត្យលេ​ខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២​០២៦ របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រង សន្តិ​សុខ​សុវត្ថិភាពតា​មទីតាំ​ងរស់នៅប្រមូលផ្តុំ ដល់ម្ចាស់ទីតាំងសណ្ឋាគារ ផ្ទះសំណាក់ ឱ្យចូលរួម​សហការ​ជាមួ​យអាជ្ញាធរ រាយ​ការពីជនបរទេសដែលមកស្នាក់នៅ ប្រសិនបើ​រកឃើ​ញម្ចាស់​ទីតាំងណា ផ្តល់ទីតាំងឱ្យជនបរទេសស្នាក់ប្រព្រឹត្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ប្រឈមទៅនឹងការផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕

Leave a Reply

Your email address will not be published. Required fields are marked *